ជំនាញគេហកិច្ច | Housekeeping Skill

ជំនាញគេហកិច្ច | Housekeeping Skill

គេហកិច្ចគឺជាតួនាទីសំខាន់សម្រាប់សេវាកម្មស្នាក់នៅទាំងអស់ និងធ្វើឱ្យភ្ញៀវទទួលយកភាពរីករាយពីសេវាកម្មស្នាក់នៅ!

បុគ្គលិកផ្នែកគេហកិច្ចមានទំនួលខុសត្រូវក្នុងការផ្តល់នូវបរិយាកាសស្អាត ផាសុកភាព សុវត្ថិភាព និងសោភ័ណភាពសម្រាប់ភ្ញៀវនៅក្នុងសណ្ឋាគារដូចជា ការផ្តល់សេវាកម្មរៀបចំបន្ទប់ បោកអ៊ុត សំអាតបន្ទប់ទឹក ទីធ្លាសាធារណៈ កន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន និងទីកន្លែងផ្សេងៗទៀតនៅក្នុងបរិវេណសណ្ឋាគារ។

ថ្ងៃនេះ លោកស្រី កែវ រដ្ឋា គ្រូបង្គោលផ្នែកគេហកិច្ច មកពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងពន្យល់លម្អិតពីសារសំខាន់ ទំនួលខុសត្រូវ និងអត្ថប្រយោជន៍នៃការធ្វើការងារផ្នែកគេហកិច្ច។

Housekeeping plays a crucial role in all accommodation services, ensuring a pleasant experience for guests. Housekeeping staff provide guests with a clean, comfortable, safe and aesthetically pleasing environment. Their responsibilities include cleaning rooms, laundry and bathrooms, as well as maintaining hygienic public and reception areas, restaurants and other hotel facilities.

Ms Keo Ratha, a housekeeping master trainer from the Pursat Provincial Tourism Department, explains the importance, responsibilities and benefits of working as a housekeeper.

#TVET #skilldevelopment #Housekeeping #Hospitality #SDC #CustomerService #Tourism