Barista skill: the secret to a perfect cup of coffee

អបអរសាទរ! ទិវាយុវជនអន្តរជាតិ ២០២៤! «កាហ្វេដែលឆ្ងាញ់ និងមានភាពទាក់ទាញត្រូវមានទាំងគុណភាព សិល្បៈ និងរសជាតិ!» ក្នុងឱកាសដ៏វិសេសនេះ លោកស្រី គ្រុយ ស្រីនាង និងលោក កុសល និស្ស័យ គ្រូបង្គោលជំនាញឆុងកាហ្វេ នឹងចែករំលែកពីគន្លឹះក្នុងការឆុងកាហ្វេមួយកែវដ៍ឈ្ងុយឆ្ងាញ់ មានភាពឆ្នៃប្រឌិត និងគួរជាទីទាក់ទាញ។ ការឆុងកាហ្វេមិនមែនត្រឹមតែជាការចាក់ទឹកយកលុយនោះទេ។ ជំនាញនេះទាមទាឱ្យមានចំណេះដឹងពាក់ព័ន្ធជាមួយនឹងកាហ្វេ និងការផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អតិថិជន។ ជាអ្នកជំនាញឆុងកាហ្វេមួយរូប លោកអ្នកមិនត្រឹមតែមានឱកាសទទួលបានការងារធ្វើនៅហាងកាហ្វេល្បីៗដែលមានប្រាក់បៀវត្សខ្ពស់ប៉ុណ្ណោះទេ ហើយថែមទាំងមានឱកាសបើកអាជីវកម្មដោយខ្លួនឯងបានទៀតផង។ Let’s celebrate the International Youth Day 2024! “The perfect cup of coffee combines quality, mesmerising latte art and rich flavour!”

Read More

ជំនាញការិយាល័យជួរមុខ | FRONT OFFICE SKILL

ការិយាល័យជួរមុខគឺជាតួនាទីមួយដ៏សំខាន់ក្នុងការរកដំណោះស្រាយជូនភ្ញៀវ និងផ្តល់ភាពញញឹមដល់ភ្ញៀវ! តោះទៅឈ្វេងយល់ពីអាជីពផ្នែកការិយាល័យជួរមុខ! បុគ្គលិកផ្នែកការិយាល័យជួរមុខមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានពីគ្រប់ផ្នែកតាមតម្រូវការរបស់ភ្ញៀវ។ ពួកគេជាអ្នកដំបូង និងចុងក្រោយគេដែលត្រូវទំនាក់ទំនងជាមួយភ្ញៀវនៅក្នុងសណ្ឋាគារដោយប្រើប្រាស់ឥរិយាថបប្រកបដោយវិជ្ជាជីវៈ និងរបៀបរបបត្រឹមត្រូវ។ ម្យ៉ាងទៀត ត្រូវធ្វើយ៉ាងណាដើម្បីឱ្យភ្ញៀវទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងហួសពីការរំពឹងទុក។ លោកស្រី លៀម សុគន្ធា ដែលជានាយិកាគ្រប់គ្រង Angkor Style Resort and SPA នឹងចូលរួមចែករំលែកបទពិសោធន៍ល្អៗ និងប្រាប់ពីគន្លឹះសំខាន់ៗដើម្បីក្លាយជាបុគ្គលិកផ្នែកការិយាល័យជួរមុខដ៏ជោគជ័យមួយរូប។ The Front Office is crucial in solving guest problems with a smile! Let’s explore the Front Office skill! Front Office staff play a vital role in providing information from all departments to meet the guests’ […]

Read More

ជំនាញគេហកិច្ច | Housekeeping Skill

គេហកិច្ចគឺជាតួនាទីសំខាន់សម្រាប់សេវាកម្មស្នាក់នៅទាំងអស់ និងធ្វើឱ្យភ្ញៀវទទួលយកភាពរីករាយពីសេវាកម្មស្នាក់នៅ! បុគ្គលិកផ្នែកគេហកិច្ចមានទំនួលខុសត្រូវក្នុងការផ្តល់នូវបរិយាកាសស្អាត ផាសុកភាព សុវត្ថិភាព និងសោភ័ណភាពសម្រាប់ភ្ញៀវនៅក្នុងសណ្ឋាគារដូចជា ការផ្តល់សេវាកម្មរៀបចំបន្ទប់ បោកអ៊ុត សំអាតបន្ទប់ទឹក ទីធ្លាសាធារណៈ កន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន និងទីកន្លែងផ្សេងៗទៀតនៅក្នុងបរិវេណសណ្ឋាគារ។ ថ្ងៃនេះ លោកស្រី កែវ រដ្ឋា គ្រូបង្គោលផ្នែកគេហកិច្ច មកពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងពន្យល់លម្អិតពីសារសំខាន់ ទំនួលខុសត្រូវ និងអត្ថប្រយោជន៍នៃការធ្វើការងារផ្នែកគេហកិច្ច។ Housekeeping plays a crucial role in all accommodation services, ensuring a pleasant experience for guests. Housekeeping staff provide guests with a clean, comfortable, safe and aesthetically pleasing environment. Their responsibilities include cleaning rooms, laundry […]

Read More

សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ | Food and Beverage (F&B) Service

អបអរសាទរទិវាជំនាញយុវជនពិភពលោក ឆ្នាំ២០២៤! ក្នុងឱកាសដ៏វិសេសនេះ សូមឈ្វេងយល់ពីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈគឺជាដំណើរការរៀបចំ និងបម្រើអាហារ និងភេសជ្ជៈដល់ភ្ញៀវ ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវដំណោះស្រាយ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រហ័សទាន់ចិត្ត ប្រកបដោយអនាម័យល្អ និងគុណភាពខ្ពស់។ «សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជាបេះដូងនៃវិស័យទេសចរណ៍! អ្នកបម្រើការក្នុងវិស័យនេះមានឱកាសការងារច្រើន ប្រាក់ខែសមរម្យ និងឱកាសបម្រើការងារនៅក្នុង និងក្រៅប្រទេស!» នេះជាសម្តីរបស់ លោកស្រី កែវ សុធី ដែលជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋានម្លិះខេត្តសៀមរាប។ ថ្ងៃនេះ លោកស្រីចូលខ្លួនមកចែករំលែកបទពិសោធន៍ និងដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យដ៏មានសារសំខាន់មួយនេះ។ Happy World Youth Skills Day 2024! Let’s take a moment to discover the secret behind Food and Beverage (F&B) Service! F&B service is the process of […]

Read More

ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន

អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងតែអនុវត្ត “ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន” ដើម្បីវឌ្ឍនាភាពនៃជំនាញសហគ្រិន ភាពជាអ្នកដឹកនាំ បដិសណ្ឋារកិច្ច គ្រប់គ្រង ជីវភាពរស់នៅ និងឱកាសដើម្បីទទួលបានការងារ និងប្រាក់ចំណូលស្ថិតស្ថេរសម្រាប់សហគមន៍ កិច្ចខំប្រឹងប្រែងនេះបានចាប់ផ្តើមនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២ ដោយមានការគាំទ្រពី អង្គការ ហ្គូដណេប៊ឺសកម្ពុជា-GNC Good Neighbors Global Impact Foundation និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ-KOICA។ គម្រោងហ្គូដលីង ឬគម្រោងតាក់ស៊ីល្អ (ឈ្មោះចាស់) គឺការផ្តួចផ្តើម និងជំរុញការអនុវត្តដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋសហគមន៍ តាមរយៈការផ្តល់ជំនាញ និងការសម្របសម្រួលផ្សារភ្ជាប់សមាជិកទៅនឹងវិស័យដឹកជញ្ជូន។ តាមរយៈការលើកទឹកចិត្តក្នុងការចូលរួមសហគមន៍ និងភាពជាសហគ្រិន គម្រោងហ្គូដលីងមិនត្រឹមតែ លើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចរបស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ឱ្យកាន់តែទូលំទូលាយថែមទៀត ដោយសង្ឃឹមថាអនាគតរបស់យុវជនក្នុងខណ្ឌដង្កោនឹងមានភាពរីកចម្រើនរុងរឿង។ ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន.

Read More

Cam 360 Full Video Ballet Royal Tonle Bati.

C’est la danse de ballet royal en video 360 au milieu du temple de Tonle Bati..

Read More

Royal Ballet du Cambodge Exposition France

À la découverte du patrimoine immatériel de l’UNESCO La Saline royale et la start Up Iconem ont installé un nouveau dispositif de réalité augmentée au cœur de la Berne Ouest. Visitez ce pavillon dédié au patrimoine immatériel avec des vidéos 360° du ballet royale du Cambodge, présentant différentes traditions inscrites à l’UNESCO. Cette exposition, baptisée […]

Read More