ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន

អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងតែអនុវត្ត “ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន” ដើម្បីវឌ្ឍនាភាពនៃជំនាញសហគ្រិន ភាពជាអ្នកដឹកនាំ បដិសណ្ឋារកិច្ច គ្រប់គ្រង ជីវភាពរស់នៅ និងឱកាសដើម្បីទទួលបានការងារ និងប្រាក់ចំណូលស្ថិតស្ថេរសម្រាប់សហគមន៍ កិច្ចខំប្រឹងប្រែងនេះបានចាប់ផ្តើមនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២ ដោយមានការគាំទ្រពី អង្គការ ហ្គូដណេប៊ឺសកម្ពុជា-GNC Good Neighbors Global Impact Foundation និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ-KOICA។ គម្រោងហ្គូដលីង ឬគម្រោងតាក់ស៊ីល្អ (ឈ្មោះចាស់) គឺការផ្តួចផ្តើម និងជំរុញការអនុវត្តដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋសហគមន៍ តាមរយៈការផ្តល់ជំនាញ និងការសម្របសម្រួលផ្សារភ្ជាប់សមាជិកទៅនឹងវិស័យដឹកជញ្ជូន។ តាមរយៈការលើកទឹកចិត្តក្នុងការចូលរួមសហគមន៍ និងភាពជាសហគ្រិន គម្រោងហ្គូដលីងមិនត្រឹមតែ លើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចរបស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ឱ្យកាន់តែទូលំទូលាយថែមទៀត ដោយសង្ឃឹមថាអនាគតរបស់យុវជនក្នុងខណ្ឌដង្កោនឹងមានភាពរីកចម្រើនរុងរឿង។

ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន.

59 replies on “ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើនប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន”

Leave a Reply to Callie2865 Cancel reply

Your email address will not be published. Required fields are marked *